ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យពិសាខបូជា

  ជាការពិតណាស់ ព្រះពុទ្ធសាសនាគឺជាសាសនាដែលបានមក ប្រតិស្ថាន នៅប្រទេសកម្ពុជា តាំងពីយូរយាណាស់មកហើយ។ ព្រះពុទ្ធ សាសនាបាន រស់នៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យ កាលទាំងអស់ ទោះបីជា សម័យកាលនោះរុងរឿង រឺសម័យកលយុគក្តី ។ យ៉ាងណា មិញគេសង្កេត ឃើញមានពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួនត្រូវបាន ប្រជាជនខ្មែរ គោរព និងប្រព្រឹត្តិជារឿងរាល់ឆ្នាំ តាំងពីបុរាណកាល រហូតដល់សព្វថ្ងៃនេះ។ ក្នុងនោះដែរ ពិធីបុណ្យពិសាខបូជា គឺជាពិធី បុណ្យដ៏ធំមួយ ក្នុងចំនោមពិធីបុណ្យព្រះពុទ្ធសាសនាដ៏ទៃទៀត។

        តើអ្វីជាពិធីបុណ្យពិសាខបូជា?
   មុននឹងយើងពិភាក្សាគ្នាអំពីខ្លឹមសារនៃពិធីបុណ្យពិសាខបូជា យើងតោង យល់អំពីអត្ថន័យ នៃពាក្យ ពិសាខបូជា ជាមុនសិន ដើម្បីធ្វើឲ្យយើងងាយ យល់ពីខ្លឹមសារនៃបុណ្យនេះ។ បើយោងតាម សេចក្តីពន្យល់របស់វចនានុ ក្រមខ្មែរ អំពីអត្ថន័យនៃពាក្យនេះ បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការ បូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ ប្រសូតទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់ បរិនិព្វាន ធ្វើរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ជាបុណ្យ កុសលសម្រាប់ពុទ្ធសាសនា។

        ហេតុអ្វីចាំបាច់ប្រារព្ធពិធីបុណ្យពិសាខបូជា?
   បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថទាំងបព្វជិត ប្រារព្ធ ធ្វើនៅថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោមៈ

១.កាលដែលព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនីក្រោមដើម សាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ពេញបូរមីខែពិសាខ ក្នុងឆ្នាំច មុន ពុទ្ធសករាជ៨០ឆ្នាំ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់ អាច យាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ ឧត្តរទិស(ទិសខាងជើង) ហើយស្រែកនូវ អាសភិវាចារគឺវាចារដ៏ឧត្តមថាៈ អគោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិទានំ បុនព្ភវោ។ ប្រែថា អាត្មាអញ ជា បុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គល ប្រសើរបំផុត លើលោក នេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ។

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២